Sophat Notes

0 views 19 hours ago

  • Music
  • ប- ឆោមអើយឆោមឆើតរូបស្រស់បវរ
    គន់ជិតរឹតល្អស័ក្តសមទាំងអស់
    បងវង្វេងវក់ឈ្លក់នឹងសម្រស់
    រាល់ពេលអាឡោះស្រណោះតែអូន
    អ- អូនខ្មាស់គេណាស់ដឹងអីទេបង
    ធ្វើខុសទំនងក្រែងមិនសមសួន
    ចែចង់តាមផ្លូវខុសនឹងច្បាប់ក្បួន
    ដឹងដល់ម៉ែអូនគាត់ជេរផ្តាសា
    ប- មិនអីទេអូន ទ្រាំមិនបានទេព្រលឹងបងអើយ
    ទុក្ខបងឥតស្បើយព្រោះតែបុប្ផា
    បងស្រឡាញ់អូនលើសដួងនេត្រា
    សូមម្ចាស់ចិន្តាប្រណីបងផង
    ស- អូននៅវ័យក្មេងបងក៏នៅក្មេង
    មិនត្រូវវង្វេងព្រោះក្តីស្នេហ៍ស្នង
    ប-បើអត់រូបអូនក៏គ្មានរូបបង
    ស-ចិត្តអូនចាំចងតែប្រុសបងមួយ
    មួយជីវិតនេះអូនបានសច្ចា
    ផ្ញើភ័ព្វវាសនាមេត្តាបងជួយ
    ប-បងថ្នាក់បងថ្នមបងព្រមលើកស្ទួយ
    រួម- ចិត្តមួយថ្លើមមួយស្នេហ៍លុះអវសាន្ត
    Find me on:
    Bloomire : #bloomire.com/sophatchann
    Pkyee : #pkyee.com/notes
    Jabee : #jabee.co/sophat
    Pycel : #pycel.co/@notes
    Morodok : #morodok.co/?p=sophatchann
    Raksmey : #aabb.one/apps/raksmey
    Images : #kulen.co/sophat
    -----------------------------------
    Official Webprofile : #sophat-chann.com
    #relaxingmusic #travel #nature
    0 Comments
arrow_drop_up